ម៉ាកុស 13:33-37

ម៉ាកុស 13:33-37 គកស១៦

ចូរ​ប្រុង​ប្រយ័ត្ន ហើយ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ពេល​នោះ នឹង​មក​ដល់​នៅ​វេលា​ណា​ទេ។ ដំណើរ​នេះ​ប្រៀប​ដូច​ជា​បុរស​ម្នាក់ ដែល​ចេញ​ដំណើរ​ទៅ​ឆ្ងាយ ហើយ​ពេល​គាត់​ចេញ​ពី​ផ្ទះ គាត់​ប្រគល់​អំណាច​ដល់​ពួក​បាវ​បម្រើ ឲ្យ​ម្នាក់ៗ​មាន​ការងារ​រៀងៗ​ខ្លួន ទាំង​បង្គាប់​ឆ្មាំ​ទ្វារ​ឲ្យ​ចាំ​យាម​ផង។ ដូច្នេះ ចូរ​ចាំ​យាម ដ្បិត​អ្នក​រាល់​គ្នា​មិន​ដឹង​ថា ម្ចាស់​ផ្ទះ​នឹង​មក​នៅ​វេលា​ណា​ទេ មិន​ដឹង​ជា​ល្ងាច កណ្តាល​អធ្រាត្រ ពេល​មាន់​រងាវ ឬ​ពេល​ព្រលឹម​នោះ​ឡើយ ក្រែង​លោ​ពេល​លោក​មក​ដល់​ភ្លាម ឃើញ​អ្នក​រាល់​គ្នា​កំពុង​តែ​ដេក​លក់។ សេចក្តី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​នេះ ខ្ញុំ​ប្រាប់​ដល់​មនុស្ស​ទាំង​អស់ គឺ​ថា ចូរ​ចាំ​យាម​ចុះ»។

អាន ម៉ាកុស 13

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ