«ចូររៀនជាសេចក្តីប្រៀបធៀបពីដើមល្វានេះចុះ។ កាលណាមែករបស់វាត្រឡប់ជាទន់ ហើយស្លឹកលាស់ឡើង អ្នករាល់គ្នាដឹងថា រដូវក្តៅជិតមកដល់ហើយ។ ដំណើរនេះក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាឃើញការទាំងនេះកើតឡើង នោះត្រូវដឹងថា កូនមនុស្សជិតមកដល់ហើយ ក៏នៅមាត់ទ្វារផង។ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនកន្លងផុតឡើយ រហូតទាល់តែគ្រប់ការទាំងនេះបានកើតមក។ ផ្ទៃមេឃ និងផែនដីនឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំ នឹងមិនកន្លងបាត់ឡើយ»។ «ប៉ុន្តែ ត្រង់ឯថ្ងៃ ឬពេលកំណត់ គ្មានអ្នកណាដឹងទេ ទោះបីពួកទេវតានៅស្ថានសួគ៌ ឬព្រះរាជបុត្រាក៏មិនជ្រាបដែរ មានតែព្រះវរបិតាមួយអង្គប៉ុណ្ណោះដែលជ្រាប។ ចូរប្រុងប្រយ័ត្ន ហើយចាំយាម ដ្បិតអ្នករាល់គ្នាមិនដឹងថា ពេលនោះ នឹងមកដល់នៅវេលាណាទេ។
អាន ម៉ាកុស 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាកុស 13:28-33
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ