ម៉ាកុស 10:28-30

ម៉ាកុស 10:28-30 គកស១៦

ពេត្រុស​ចាប់​ផ្ដើម​ទូល​ព្រះ‌អង្គ​ថា៖ «មើល៍ យើង​ខ្ញុំ​បាន​លះ​ចោល​អ្វីៗ​ទាំង​អស់​មក​តាម​ព្រះ‌អង្គ​ហើយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា គ្មាន​អ្នក​ណា​ដែល​លះ​ចោល​ផ្ទះ​សំបែង បង‌ប្អូន​ប្រុស​ស្រី ឪពុក‌ម្តាយ កូន ឬ​ស្រែ​ចម្ការ ដោយ​ព្រោះ​ខ្ញុំ និង​ដោយ​ព្រោះ​ដំណឹង​ល្អ ហើយ​មិន​បាន​ទទួល​មួយ​ជា​មួយ​រយ ក្នុង​សម័យ​នេះ​នោះ​ឡើយ គឺ​ជា​ផ្ទះ​សំបែង បង‌ប្អូន​ប្រុស​ស្រី ម្តាយ កូន និង​ស្រែ​ចម្ការ ព្រម​ទាំង​ការ​បៀត‌បៀន​ដែរ ហើយ​នៅ​ឯ​បរ‌លោក នឹង​បាន​ជីវិត​រស់​អស់​កល្ប​ជា‌និច្ច​ថែម​ទៀត​ផង។

អាន ម៉ាកុស 10

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាកុស 10:28-30