តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ឯងជាអ្នកតូចជាងគេក្នុងចំណោម អំបូរទាំងប៉ុន្មានរបស់យូដា នឹងមានម្នាក់កើតចេញពីឯងមកឲ្យយើង អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះមានតាំងពីបុរាណ គឺតាំងពីអស់កល្បរៀងមក។ ដូច្នេះ អ្នកនោះនឹងប្រគល់គេទៅដរាបដល់ពេលកំណត់ ពេលដែលនាងឈឺសម្រាលបានកូនមក នោះសំណល់នៃពួកបងប្អូនរបស់អ្នកនោះ នឹងបានវិលត្រឡប់មកឯពួកកូនចៅអ៊ីស្រាអែលវិញ។ អ្នកនោះនឹងឈរឡើងឃ្វាលហ្វូងចៀមរបស់ខ្លួន ដោយសារឥទ្ធិឫទ្ធិនៃព្រះយេហូវ៉ា និងឫទ្ធានុភាពរបស់ព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់ខ្លួន នោះគេនឹងស្ថិតស្ថេរនៅ ដ្បិតអ្នកនោះនឹងបានជាធំ រហូតដល់ចុងផែនដីបំផុត ហើយអ្នកនោះនឹងបានជាស្ដេចនៃសេចក្ដីសុខសាន្ត។ ប្រសិនបើពួកអាសស៊ើរលុកលុយចូល ក្នុងស្រុករបស់ពួកយើង ហើយដាក់ជើងជាន់លើដីរបស់ពួកយើង ពួកយើងនឹងលើកពួកគង្វាលប្រាំពីរនាក់ និងពួកមេប្រាំបីនាក់ឲ្យទាស់នឹងគេ
អាន មីកា 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: មីកា 5:2-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ