កាលព្រះអង្គយាងចុះទូក ពួកសិស្សក៏ទៅតាមព្រះអង្គ។ ពេលនោះ ស្រាប់តែមានខ្យល់ព្យុះបក់មកលើសមុទ្រយ៉ាងខ្លាំង បណ្តាលឲ្យរលកឡើងជះមកគ្របលើទូក ប៉ុន្តែ ព្រះអង្គផ្ទំលក់។ ពេលនោះ ពួកសិស្សចូលទៅដាស់ព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! សូមសង្គ្រោះពួកយើងផង! យើងវិនាសឥឡូវហើយ!» ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភ័យខ្លាចដូច្នេះ?» រួចព្រះអង្គក្រោកឈរឡើង ហើយបន្ទោសខ្យល់ និងសមុទ្រ នោះសមុទ្រក៏ស្ងប់ឈឹង។ អ្នកទាំងនោះមានសេចក្តីអស្ចារ្យ ហើយពោលថា៖ «តើលោកនេះជាមនុស្សបែបណាហ្ន៎! ដែលសូម្បីតែខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ?»
អាន ម៉ាថាយ 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 8:23-27
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ