ម៉ាថាយ 5:1-10

ម៉ាថាយ 5:1-10 គកស១៦

ពេល​ព្រះ‌យេស៊ូវ​ទត​ឃើញ​មហា‌ជន​ទាំង​នេះ ព្រះ‌អង្គ​ក៏​យាង​ឡើង​ទៅ​លើ​ភ្នំ កាល​បាន​គង់​ចុះ​ហើយ ពួក​សិស្ស​ក៏​ចូល​មក​រក​ព្រះ‌អង្គ។ ពេល​នោះ ព្រះ‌អង្គ​ចាប់​ផ្តើម​មាន​ព្រះ‌បន្ទូល​បង្រៀន​គេ​ថា៖ «មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន សេចក្តី​កម្សត់​ខាង​វិញ្ញាណ ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន​សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​យំ​សោក ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​កម្សាន្ត​ចិត្ត។ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្លូត​ត្រង់ ដ្បិត​អ្នក​ទាំង​នោះ​នឹង​គ្រង​ផែនដី​ជា​មត៌ក។ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្តី​សុចរិត ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត។ មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​មេត្តា‌ករុណា ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​វិញ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​ផ្សះ‌ផ្សា​គេ ដ្បិត​អ្នក​ទាំង​នោះ​នឹង​មាន​ឈ្មោះ​ថា​ជា​កូន​របស់​ព្រះ។ មាន​ពរ​ហើយ អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន ដោយ​ព្រោះ​សេចក្តី​សុចរិត ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ជា​របស់​អ្នក​ទាំង​នោះ។

អាន ម៉ាថាយ 5

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ម៉ាថាយ 5:1-10