បន្ទាប់មក ពួកអ្នកដែលបានចាប់ព្រះយេស៊ូវបាននាំព្រះអង្គទៅជួបលោកកៃផាស ជាសម្ដេចសង្ឃ នៅកន្លែងដែលពួកអាចារ្យ និងពួកចាស់ទុំបានជួបជុំគ្នា។ ពេត្រុសបានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ទីលានរបស់សម្ដេចសង្ឃ ហើយចូលទៅអង្គុយខាងក្នុងជាមួយកងរក្សាព្រះវិហារ ដើម្បីចង់ដឹងលទ្ធផល។ ចំណែកពួកសង្គ្រាជ និងក្រុមប្រឹក្សាទាំងមូល ស្វែងរកបន្ទាល់ក្លែងក្លាយ មកចោទប្រកាន់ព្រះយេស៊ូវ ដើម្បីឲ្យគេមានហេតុនឹងសម្លាប់ព្រះអង្គ តែគេរកមិនបានសោះ ទោះជាមានស្មរបន្ទាល់ក្លែងក្លាយជាច្រើនបានចូលមកក៏ដោយ។ នៅទីបំផុត មានបុរសពីរនាក់ចូលមក ហើយនិយាយថា៖ «អ្នកនេះបាននិយាយថា "ខ្ញុំអាចបំផ្លាញព្រះវិហាររបស់ព្រះចោល ហើយសង់ឡើងវិញបាន ក្នុងរវាងបីថ្ងៃ"»។ ពេលនោះ សម្ដេចសង្ឃក៏ឈរឡើង ហើយសួរព្រះអង្គថា៖ «តើអ្នកមិនឆ្លើយអ្វីសោះដូច្នេះឬ? ពាក្យដែលបុរសទាំងនេះចោទប្រកាន់អ្នក តើយ៉ាងដូចម្តេចដែរ?» ព្រះយេស៊ូវនៅតែស្ងៀម។ ពេលនោះ សម្ដេចសង្ឃបង្គាប់ព្រះអង្គថា៖ «ចូរស្បថនឹងព្រះដ៏មានព្រះជន្មរស់ទៅ ហើយប្រាប់យើងមក ប្រសិនបើអ្នកជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះមែន»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅលោកថា៖ «ត្រូវដូចលោកមានប្រសាសន៍ហើយ។ ប៉ុន្តែ ខ្ញុំសូមប្រាប់អស់លោកថា អំណឹះតទៅ អស់លោកនឹងឃើញកូនមនុស្សអង្គុយនៅខាងស្តាំព្រះដ៏មានព្រះចេស្តា ហើយមកលើពពក នៅលើមេឃ »។
អាន ម៉ាថាយ 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 26:57-64
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ