ម៉ាថាយ 19:16-22

ម៉ាថាយ 19:16-22 គកស១៦

ពេល​នោះ មាន​បុរស​ម្នាក់​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «លោក​គ្រូ តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​អ្វី​ខ្លះ ដើម្បី​ឲ្យ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច?» ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អ្វី​ដែល​ល្អ​ដូច្នេះ? មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ល្អ។ បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត ចូរ​កាន់​តាម​បទ‌បញ្ជា​ទៅ»។ គាត់​ទូល​សួរ​ថា៖ «តើ​បទ‌បញ្ជា​ណា​ខ្លះ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​សម្លាប់​មនុស្ស កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​លួច កុំ​ធ្វើ​បន្ទាល់​ក្លែង‌ក្លាយ ចូរ​គោរព​ឪពុក‌ម្តាយ ហើយ​ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ដូច​ខ្លួន​ឯង »។ បុរស​វ័យ​ក្មេង​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «ខ្ញុំ​បាន​កាន់​តាម​បទ‌បញ្ជា​ទាំង​នេះ [តាំង​ពី​ក្មេង​មក]​ហើយ តើ​ខ្ញុំ​នៅ​ខ្វះ​អ្វី​ទៀត?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «បើ​អ្នក​ចង់​ឲ្យ​បាន​គ្រប់​លក្ខណ៍ ចូរ​ទៅ​លក់​ទ្រព្យ​សម្បត្តិ​របស់​អ្នក ហើយ​យក​លុយ​ទៅ​ចែក​ឲ្យ​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​មាន​ទ្រព្យ​សម្បត្តិ​នៅ​ស្ថាន‌សួគ៌ រួច​ហើយ​មក​តាម​ខ្ញុំ»។ កាល​បុរស​វ័យ​ក្មេង​នោះ​ឮ​ដូច្នោះ គាត់​ក៏​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់។

អាន ម៉ាថាយ 19