កាលព្រះយេស៊ូវយាងមកដល់ស្រុកសេសារាភីលីព ព្រះអង្គមានព្រះបន្ទូលសួរពួកសិស្សថា៖ «តើមនុស្សទាំងឡាយថាកូនមនុស្សជាអ្នកណា?» គេទូលឆ្លើយថា៖ «ខ្លះថាជាលោកយ៉ូហាន-បាទីស្ទ ខ្លះទៀតថាជាលោកអេលីយ៉ា ហើយខ្លះទៀតថាជាលោកយេរេមា ឬហោរាណាម្នាក់»។ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ចុះអ្នករាល់គ្នាវិញ ថាខ្ញុំជាអ្នកណាដែរ?» ស៊ីម៉ូន-ពេត្រុសទូលឆ្លើយថា៖ «ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រារបស់ព្រះដ៏មានព្រះជន្មរស់»។ ព្រះយេស៊ូវមានព្រះបន្ទូលតបទៅគាត់ថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ អ្នកមានពរ ដ្បិតមិនមែនសាច់ឈាម ទេ ដែលបានសម្តែងឲ្យអ្នកដឹងសេចក្ដីនេះ គឺព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌វិញ។ ខ្ញុំប្រាប់អ្នកថា អ្នកឈ្មោះពេត្រុស ខ្ញុំនឹងសង់ក្រុមជំនុំរបស់ខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់ គ្មានអំណាចលើក្រុមជំនុំនេះឡើយ។ ខ្ញុំនឹងឲ្យកូនសោព្រះរាជ្យនៃស្ថានសួគ៌ដល់អ្នក ហើយអ្វីៗដែលអ្នកចង នៅលើផែនដី នោះនឹងត្រូវចងនៅស្ថានសួគ៌ ហើយអ្វីៗដែលអ្នកស្រាយនៅលើផែនដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ»។ បន្ទាប់មក ព្រះអង្គហាមផ្ដាច់មិនឲ្យពួកសិស្សប្រាប់អ្នកណាថា ព្រះអង្គជាព្រះគ្រីស្ទឡើយ។
អាន ម៉ាថាយ 16
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 16:13-20
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ