ម៉ាថាយ 16:13-20

ម៉ាថាយ 16:13-20 គកស១៦

កាល​ព្រះ‌យេស៊ូវ​យាង​មក​ដល់​ស្រុក​សេសារា‌ភីលីព ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សិស្ស​ថា៖ «តើ​មនុស្ស​ទាំង‌ឡាយ​ថា​កូន​មនុស្ស​ជា​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «ខ្លះ​ថា​ជា​លោក​យ៉ូហាន-បាទីស្ទ ខ្លះ​ទៀត​ថា​ជា​លោក​អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​លោក​យេរេមា ឬ​ហោរា​ណា​ម្នាក់»។ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ ថា​ខ្ញុំ​ជា​អ្នក​ណា​ដែរ?» ស៊ីម៉ូន-ពេត្រុស​ទូល​ឆ្លើយ​ថា៖ «ទ្រង់​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ស៊ីម៉ូន កូន​យ៉ូហាន​អើយ អ្នក​មាន​ពរ ដ្បិត​មិន​មែន​សាច់​ឈាម ទេ ដែល​បាន​សម្តែង​ឲ្យ​អ្នក​ដឹង​សេចក្ដី​នេះ គឺ​ព្រះ‌វរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថាន‌សួគ៌​វិញ។ ខ្ញុំ​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​ពេត្រុស ខ្ញុំ​នឹង​សង់​ក្រុម​ជំនុំ​របស់​ខ្ញុំ​នៅ​លើ​ថ្ម​ដា​នេះ ហើយ​ទ្វារ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ គ្មាន​អំណាច​លើក្រុម​ជំនុំ​នេះ​ឡើយ។ ខ្ញុំ​នឹង​ឲ្យ​កូន​សោ​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ដល់​អ្នក ហើយ​អ្វីៗ​ដែល​អ្នក​ចង នៅ​លើ​ផែនដី នោះ​នឹង​ត្រូវ​ចង​នៅ​ស្ថាន‌សួគ៌ ហើយ​អ្វីៗ​ដែល​អ្នក​ស្រាយ​នៅ​លើ​ផែនដី នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថាន‌សួគ៌​ដែរ»។ បន្ទាប់​មក ព្រះ‌អង្គ​ហាម​ផ្ដាច់​មិន​ឲ្យ​ពួក​សិស្ស​ប្រាប់​អ្នក​ណា​ថា ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ​ឡើយ។

អាន ម៉ាថាយ 16