ម៉ាថាយ 16:13-16

ម៉ាថាយ 16:13-16 គកស១៦

កាល​ព្រះ‌យេស៊ូវ​យាង​មក​ដល់​ស្រុក​សេសារា‌ភីលីព ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ពួក​សិស្ស​ថា៖ «តើ​មនុស្ស​ទាំង‌ឡាយ​ថា​កូន​មនុស្ស​ជា​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «ខ្លះ​ថា​ជា​លោក​យ៉ូហាន-បាទីស្ទ ខ្លះ​ទៀត​ថា​ជា​លោក​អេលីយ៉ា ហើយ​ខ្លះ​ទៀត​ថា​ជា​លោក​យេរេមា ឬ​ហោរា​ណា​ម្នាក់»។ ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ ថា​ខ្ញុំ​ជា​អ្នក​ណា​ដែរ?» ស៊ីម៉ូន-ពេត្រុស​ទូល​ឆ្លើយ​ថា៖ «ទ្រង់​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់»។

អាន ម៉ាថាយ 16