ម៉ាថាយ 14:25-29

ម៉ាថាយ 14:25-29 គកស១៦

នៅ​យាម​ទី​បួន យប់​នោះ ព្រះ‌អង្គ​បាន​យាង​លើ​ទឹក​សមុទ្រ សំដៅ​ទៅ​រក​ពួក​សិស្ស។ កាល​ពួក​សិស្ស​ឃើញ​ព្រះ‌អង្គ​យាង​លើ​ទឹក​ដូច្នោះ ពួក​គេ​មាន​ការ​ភ័យ​រន្ធត់ ហើយ​ពោល​ថា៖ «ខ្មោច​លង!» រួច​គេ​ស្រែក​ឡើង​ទាំង​ភ័យ​ខ្លាច។ តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ភ្លាម​ថា៖ «ចូរ​សង្ឃឹម​ឡើង គឺ​ខ្ញុំ​ទេ​តើ កុំ​ខ្លាច​អី!» ពេត្រុស​ទូល​តប​ទៅ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់ បើ​ពិត​ជា​ព្រះ‌អង្គ​មែន សូម​បញ្ជា​ឲ្យ​ទូល‌បង្គំ​ដើរ​លើ​ទឹក​ទៅ​រក​ព្រះ‌អង្គ​ផង»។ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «មក​ចុះ!» ដូច្នេះ ពេត្រុស​ក៏​ចេញ​ពី​ទូក ហើយ​ចាប់​ផ្ដើម​ដើរ​លើ​ទឹក សំដៅ​ទៅ​រក​ព្រះ‌យេស៊ូវ។

អាន ម៉ាថាយ 14