«បើដាំដើមឈើល្អ ផ្លែវាក៏ល្អ តែបើដាំដើមឈើអាក្រក់ ផ្លែវាក៏អាក្រក់ដែរ ដ្បិតគេស្គាល់ដើមឈើដោយសារផ្លែរបស់វា។ ពូជពស់វែកអើយ! អ្នករាល់គ្នាជាមនុស្សអាក្រក់ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាពោលសេចក្តីល្អបាន? ដ្បិតមាត់តែងនិយាយចេញពីសេចក្តីបរិបូរដែលមាននៅក្នុងចិត្ត។ មនុស្សល្អ តែងបញ្ចេញសេចក្តីល្អ ពីកំណប់ដ៏ល្អដែលមានក្នុងចិត្ត រីឯមនុស្សអាក្រក់ ក៏តែងបញ្ចេញសេចក្តីអាក្រក់ ពីកំណប់អាក្រក់របស់គេដែរ។ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃជំនុំជម្រះ មនុស្សនឹងត្រូវរៀបរាប់ប្រាប់ពីអស់ទាំងពាក្យឥតប្រយោជន៍ ដែលគេបាននិយាយ ដ្បិតអ្នកនឹងបានរាប់ជាសុចរិត ដោយសារពាក្យសម្ដីរបស់ខ្លួន ហើយក៏នឹងជាប់ទោស ដោយសារតែពាក្យសម្ដីរបស់ខ្លួនដែរ»។
អាន ម៉ាថាយ 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 12:33-37
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ