ម៉ាថាយ 11:16-19

ម៉ាថាយ 11:16-19 គកស១៦

ប៉ុន្តែ តើ​ឲ្យ​ខ្ញុំ​ប្រៀប​ធៀប​មនុស្ស​ជំនាន់​នេះ​ទៅ​នឹង​អ្វី? មនុស្ស​ជំនាន់​នេះ​ប្រៀប​ដូច​ជា​កូន​ក្មេង​អង្គុយ​នៅ​តាម​ទី​ផ្សារ ហើយ​ស្រែក​ដាក់​គ្នា​ថា "យើង​បាន​ផ្លុំ​ខ្លុយ​ឲ្យ​ឯង តែ​ឯង​មិន​ព្រម​រាំ​ទេ យើង​បាន​ទ្រហោ​យំ ក៏​ឯង​មិន​បាន​កាន់​ទុក្ខ​ដែរ"។ ដ្បិត​លោក​យ៉ូហាន-បាទីស្ទ​បាន​មក មិន​បរិ‌ភោគ ក៏​មិន​ផឹក តែ​គេ​ថា "លោក​មាន​អារក្ស​ចូល" ឯ​កូន​មនុស្ស បាន​មក​ទាំង​បរិ‌ភោគ ទាំង​ផឹក តែ​គេ​ថា "មើល​ចុះ! អ្នក​នេះ​ជា​មនុស្ស​ល្មោភ​ស៊ី ហើយ​ជា​មនុស្ស​ប្រមឹក ជា​សម្លាញ់​របស់​ពួក​អ្នក​ទារ​ពន្ធ និង​មនុស្ស​បាប!" ប៉ុន្តែ ប្រាជ្ញា​បាន​រាប់​ជា​ត្រូវ ដោយ​ផល​ដែល​ខ្លួន​បង្កើត»។

អាន ម៉ាថាយ 11

វីដេអូសម្រាប់ ម៉ាថាយ 11:16-19