ម៉ាថាយ 1:22-25

ម៉ាថាយ 1:22-25 គកស១៦

ការ​ទាំង​នោះ​កើត​មក ដើម្បី​សម្រេច​សេចក្តី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈ​ហោរា​ថា៖ «មើល៍! នាង​ព្រហ្មចារី​នឹង​មាន​គភ៌ ប្រសូត​បាន​បុត្រា​មួយ ហើយ​គេ​នឹង​ថ្វាយ ព្រះ‌នាម​បុត្រ​នោះ​ថា "អេម៉ាញូ‌អែល"» មាន​ន័យ​ថា «ព្រះ‌គង់​ជា​មួយ​យើង»។ ពេល​យ៉ូសែប​ភ្ញាក់​ពី​ដេក​ឡើង លោក​ក៏​ធ្វើ​តាម​ពាក្យ​ដែល​ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​បង្គាប់ គឺ​លោក​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ តែ​មិន​បាន​រួម​រស់​ជា​មួយ​នាង​ទេ រហូត​ទាល់​តែ​នាង​ប្រសូត​បុត្រ[ច្បង​មក] ហើយ​លោក​ថ្វាយ​ព្រះ‌នាម​បុត្រ​នោះ​ថា «យេស៊ូវ»។

អាន ម៉ាថាយ 1