លូកា 8:11-15

លូកា 8:11-15 គកស១៦

«រីឯ​រឿង​ប្រៀប​ធៀប​នេះ គឺ​ស្រាយ​យ៉ាង​នេះ​ថា ពូជ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ។ ពូជ​ដែល​ធ្លាក់​តាម​ផ្លូវ គឺ​អស់​អ្នក​ដែល​បាន​ឮ រួច​អារក្ស​ក៏​មក​ឆក់​យក​ព្រះ‌បន្ទូល​ចេញ​ពី​ចិត្ត​គេ​ទៅ ដើម្បី​កុំ​ឲ្យ​គេ​ជឿ ហើយ​បាន​សង្គ្រោះ។ ពូជ​ដែល​ធ្លាក់​លើ​ថ្ម គឺ​អស់​អ្នក​ដែល​នៅ​ពេល​ឮ​ព្រះ‌បន្ទូល នោះ​ក៏​ទទួល​ដោយ​អំណរ តែ​មិន​ចាក់​ឫស​សោះ គេ​ជឿ​តែ​មួយ​ភ្លែត ហើយ​នៅ​ពេល​មាន​ការ​ល្បង‌ល គេ​ក៏​រសាយ​ចិត្ត​ទៅ​វិញ។ រីឯ​ពូជ​ដែល​ធ្លាក់​ទៅ​ក្នុង​បន្លា គឺ​អស់​អ្នក​ដែល​បាន​ឮ តែ​ពេល​គេ​ចេញ​ទៅ នោះ​សេចក្តី​ខ្វល់‌ខ្វាយ​នឹង​ទ្រព្យ​សម្បត្តិ និង​ចិត្ត​ស្រើប‌ស្រាល​នៃ​ជីវិត​នេះ ក៏​ចូល​មក​ខ្ទប់​ជិត មិន​ឲ្យ​បង្កើត​ផល​ផ្លែ​ពេញ‌លេញ​បាន​ឡើយ។ រីឯ​ពូជ​នៅ​ក្នុង​ដី​ល្អ គេ​ជា​ពួក​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល​ហើយ ក៏​រក្សា​ទុក​ជាប់​ដោយ​ចិត្ត​ល្អ​ទៀង​ត្រង់ ហើយ​បង្កើត​ផល​ដោយ​អត់‌ធ្មត់»។

អាន លូកា 8

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លូកា 8:11-15