បន្ទាប់មក ព្រះអង្គបែរទៅរកស្ត្រីនោះ តែមានព្រះបន្ទូលទៅស៊ីម៉ូនថា៖ «លោកឃើញស្ត្រីនេះឬទេ? ខ្ញុំបានចូលមកក្នុងផ្ទះលោក តែលោកមិនបានឲ្យទឹកខ្ញុំលាងជើងទេ តែនាងបានសម្រក់ទឹកភ្នែកជោកជើងខ្ញុំ ហើយយកសក់នាងជូតជើងខ្ញុំទៀតផង។ លោកមិនបានថើបខ្ញុំទេ តែតាំងពីខ្ញុំចូលមក នាងចេះតែថើបជើងខ្ញុំរហូតមិនឈប់សោះ។ លោកមិនបានយកប្រេងមកលាបក្បាលខ្ញុំទេ តែនាងចាក់ប្រេងក្រអូបលាបជើងខ្ញុំ។ ហេតុនេះខ្ញុំសូមជម្រាបលោកថា នាងបានទទួលការអត់ទោសឲ្យរួចពីបាបជាច្រើនរបស់នាងហើយ ដ្បិតនាងមានសេចក្តីស្រឡាញ់ច្រើន។ ប៉ុន្តែ អ្នកណាដែលទទួលការអត់ទោសឲ្យតិច នោះក៏ស្រឡាញ់តិចដែរ»។
អាន លូកា 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 7:44-47
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ