ពាក្យគេនិយាយអំពីអង្គនេះ បានឮសុសសាយពាសពេញក្នុងស្រុកយូដា និងស្រុកទាំងអស់ដែលនៅជុំវិញ។ ពួកសិស្សរបស់លោកយ៉ូហាន បានរៀបរាប់ប្រាប់លោកពីគ្រប់ហេតុការណ៍ទាំងនេះ។ ដូច្នេះ លោកយ៉ូហានក៏ហៅសិស្សរបស់លោកពីរនាក់មក ហើយចាត់គេឲ្យទៅសួរព្រះអម្ចាស់ថា៖ «តើលោកជាព្រះអង្គដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំព្រះមួយអង្គទៀត?» កាលអ្នកទាំងពីរនោះមកជួបព្រះអង្គ គេទូលព្រះអង្គថា៖ «លោកយ៉ូហាន-បាទីស្ទបានចាត់យើងខ្ញុំឲ្យមកសួរលោកថា "តើលោកជាព្រះអង្គដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់ចាំព្រះមួយអង្គទៀត"»? នៅវេលានោះ ព្រះអង្គកំពុងប្រោសមនុស្សមានជំងឺ មនុស្សវេទនា និងមនុស្សដែលមានវិញ្ញាណអាក្រក់ចូលជាច្រើនឲ្យបានជា ហើយមនុស្សខ្វាក់ជាច្រើនឲ្យភ្លឺដែរ។ ព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ចូរទៅប្រាប់លោកយ៉ូហានពីការដែលអ្នកបានឃើញ និងបានឮចុះ គឺមនុស្សខ្វាក់បានភ្លឺ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់បានជាស្អាត មនុស្សថ្លង់ស្តាប់ឮ មនុស្សស្លាប់រស់ឡីងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ ។ មានពរហើយ អ្នកណាដែលមិនរវាតចិត្តដោយព្រោះខ្ញុំ»។
អាន លូកា 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 7:17-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ