លូកា 13:1-8

លូកា 13:1-8 គកស១៦

នៅ​វេលា​នោះ មាន​អ្នក​ខ្លះ​មក​ទូល​ព្រះ‌យេស៊ូវ ពី​រឿង​ពួក​ស្រុក​កាលីឡេ ដែល​លោក​ពីឡាត់​បាន​យក​ឈាម​របស់​គេ លាយ​នឹង​យញ្ញ‌បូជា នៅ​ពេល​គេ​កំពុង​ថ្វាយ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​អ្នក​ទាំង​នោះ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ពួក​កាលីឡេ​ទាំង​នោះ​មាន​បាប​លើស​ជាង​ពួក​កាលីឡេ​ផ្សេង​ទៀត ដោយ​ព្រោះ​គេ​បាន​រង​ទុក្ខ​លំបាក​យ៉ាង​នោះ​ឬ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត នោះ​នឹង​ត្រូវ​វិនាស​ទាំង​អស់​គ្នា​ដូច្នោះ​ដែរ។ ឬ​អ្នក​រាល់​គ្នា​ស្មាន​ថា ពួក​ដប់​ប្រាំ​បី​នាក់​ដែល​ប៉ម​ស៊ីឡោម​បាន​រលំ​មក​លើកិន​ស្លាប់​នោះ គេ​មាន​ទោស​លើស​ជាង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ឬ? ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំង​អស់​គ្នា​ដូច្នោះ​ដែរ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​នេះ​ថា៖ «មាន​បុរស​ម្នាក់ មាន​ដើម​ល្វា​ដុះ​ក្នុង​ចម្ការ​ខ្លួន គាត់​បាន​មក​រក​ផល​ផ្លែ​ពី​ដើម​នោះ តែ​គ្មាន​សោះ ក៏​និយាយ​ទៅ​អ្នក​រក្សា​ចម្ការ​ថា "មើល៍! បី​ឆ្នាំ​មក​ហើយ ខ្ញុំ​មក​រក​ផល​ផ្លែ​ពី​ដើម​ល្វា​នេះ តែ​រក​មិន។ ចូរ​កាប់​វាចោ​ល​ទៅ! តើ​ទុក​វា​បង្ខាត​ដី​ធ្វើ​អ្វី?" តែ​អ្នក​នោះ​ឆ្លើយ​ថា "សូម​លោក​ទុក​នៅ​មួយ​ឆ្នាំ​ទៀត​សិន ចាំ​ខ្ញុំ​ជ្រួយ​ដី ហើយ​ដាក់​ជី សាក​មើល

អាន លូកា 13