លូកា 10:17-20

លូកា 10:17-20 គកស១៦

ពួក​សិស្ស​ចិត‌សិប​នាក់​នោះ​ក៏​មក​វិញ​ដោយ​អំណរ ហើយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​អើយ ដោយ​ព្រះ‌នាម​ព្រះ‌អង្គ ទោះ​ទាំង​ពួក​អារក្ស​ក៏​ចុះ​ចូល​ចំពោះ​យើង​រាល់​គ្នា​ដែរ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ឃើញ​អារក្ស​សាតាំង​ធ្លាក់​ពី​លើ​មេឃ​មក​ដូច​ជា​ផ្លេក​បន្ទោរ មើល៍! ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​អំណាច​នឹង​ដើរ​ជាន់​ទាំង​ពស់ និង​ខ្យាដំរី ហើយ​លើ​គ្រប់​ទាំង​ឥទ្ធិ‌ឫទ្ធិ​របស់​ខ្មាំង​សត្រូវ​ផង គ្មាន​អ្វី​នឹង​ធ្វើ​ទុក្ខ​អ្នក​រាល់​គ្នា​ឡើយ។ ប៉ុន្តែ កុំ​អរ​សប្បាយ ដោយ​ព្រោះ​អារក្ស​ចុះ​ចូល​នឹង​អ្នក​រាល់​គ្នា​នោះ​ឡើយ តែត្រូវ​រីក‌រាយ ដោយ​ព្រោះ​ឈ្មោះ​អ្នក​រាល់​គ្នា​បាន​កត់​ទុក​នៅ​ស្ថាន‌សួគ៌​វិញ»។

អាន លូកា 10