បរិទេវ 3:17-26

បរិទេវ 3:17-26 គកស១៦

ហើយ​ព្រះ‌អង្គ​បោះ‌បង់​ចោល​ព្រលឹង​របស់​ខ្ញុំ ឆ្ងាយ​ចេញ​ពី​សេចក្ដី​សុខ​ទៅ ខ្ញុំ​បាន​ភ្លេច​សេចក្ដី​ចម្រើន​ហើយ ខ្ញុំ​ក៏​ពោល​ថា៖ «កម្លាំង​ខ្ញុំ​បាត់​បង់​អស់ សេចក្ដី​សង្ឃឹម​លើ​ព្រះ‌យេហូវ៉ាក៏​លែង​មាន​ដែរ»។ ខ្ញុំ​នឹក​ចាំ​ពី​សេចក្ដី​ទុក្ខ​លំបាក និង​សេចក្ដី​វេទនា​របស់​ខ្ញុំ ព្រម​ទាំង​ស្លែង និង​ថ្នាំ​ពុល​ផង។ ព្រលឹង​ខ្ញុំ​នៅ​តែ​ចាំ​បាន​នៅ​ឡើយ ហើយ​ក៏​ឱន​ចុះ​នៅ​ក្នុង​ខ្លួន​ខ្ញុំ។ តែ​ខ្ញុំ​នឹក​ឡើង​វិញ​ពី​សេចក្ដី​នេះ បាន​ជា​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម គឺ​សេចក្ដី​សប្បុ‌រស​របស់​ព្រះ‌យេហូវ៉ា មិនចេះ​ចប់ សេចក្ដី​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ​មិន​ចេះ​ផុត សេចក្ដី​ទាំង​នោះ ចេះ​តែ​ថ្មី​រៀង​រាល់​ព្រឹក សេចក្ដី​ស្មោះ​ត្រង់​របស់​ព្រះ‌អង្គ​ធំ​ណាស់។ ព្រលឹង​ខ្ញុំ​បាន​ពោល​ថា «ព្រះ‌យេហូវ៉ា​ជា​ចំណែក​នៃ​ខ្ញុំ ហេតុ​នោះ ខ្ញុំ​នឹង​សង្ឃឹម​ដល់​ព្រះ‌អង្គ»។ ព្រះ‌យេហូវ៉ា​ល្អ​ដល់​អស់​អ្នក​ដែល​រង់​ចាំ​ព្រះ‌អង្គ គឺ​ដល់​ព្រលឹង​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ‌អង្គ។ បើ​មនុស្ស​សង្ឃឹម និង​រង់​ចាំ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ឥត​បារម្ភ​ព្រួយ នោះ​ល្អ​ហើយ។

អាន បរិទេវ 3