ពេលនោះ លោកយ៉ូបទូលឆ្លើយប្រាប់ ព្រះយេហូវ៉ាថា៖ «ទូលបង្គំដឹងថាព្រះអង្គធ្វើទាំងអស់កើត ហើយឃាត់ព្រះតម្រិះព្រះអង្គណាមួយមិនបាន តើអ្នកណាដែលបង្អាប់ព្រះតម្រិះ ដោយឥតប្រាជ្ញាដូច្នេះ គឺទូលបង្គំនេះឯងបានពោលពាក្យ ដែលទូលបង្គំមិនបានយល់ ជាសេចក្ដីដែលអស្ចារ្យហួសល្បត់ទូលបង្គំ ដែលទូលបង្គំមិនបានស្គាល់ឡើយ "ចូរស្តាប់ចុះ យើងនឹងនិយាយសិន យើងនឹងសួរឯង ចូរឯងឆ្លើយប្រាប់យើង" កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែ ឮថ្លែងពីព្រះអង្គប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំ បានឃើញព្រះអង្គជាក់វិញ បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនឹងផេះ»។
អាន យ៉ូប 42
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 42:1-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ