យ៉ូប 38:1-6

យ៉ូប 38:1-6 គកស១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ខ្យល់​កួច តប​នឹង​លោក​យ៉ូប​ថា៖ «តើ​អ្នក​ណា​ដែល​បង្អាប់​ព្រះ​តម្រិះ ដោយ‌សារ​ពាក្យ​សម្ដី​ឥត​ប្រាជ្ញា​ដូច្នេះ? ចូរ​ក្រវាត់​ចង្កេះ​ឯង ដូច​ជា​មនុស្ស​ក្លាហាន​ឥឡូវ​ចុះ យើង​នឹង​សួរ​ឯង ហើយ​ឯង​ត្រូវ​ប្រាប់​យើង។ តើ​ឯង​នៅ​ឯ​ណា​ក្នុង​កាល​ដែល​យើង ចាប់​ផ្ដើម​បង្ក​បង្កើត​ផែនដី? ចូរ​ប្រាប់​យើង​មក បើ​ឯង​ដឹង។ បើ​ឯង​ដឹង តើ​អ្នក​ណា​បាន​កំណត់​ទំហំ​ផែនដី? តើ​អ្នក​ណា​បាន​សន្ធឹង​ខ្សែ​ទៅ​វាស់? តើ​ឫស​ផែនដី​បាន​ជាប់​នៅ​លើ​អ្វី ឬ​អ្នក​ណា​បាន​បញ្ចុះ​ថ្ម​ជ្រុង​នោះ

អាន យ៉ូប 38