យ៉ូប 25

25
ប្រសាសន៍​របស់​លោក​ប៊ីល‌ដាដ៖ តើ​ធ្វើ​ដូច​ម្ដេច​ឲ្យ​មនុស្ស​សុច្ចរិតនៅ​ចំពោះ​ព្រះ​បាន?
1នោះ​ប៊ីល‌ដាឌ សាសន៍​ស៊ូអា គាត់​ឆ្លើយ​ឡើង​ថា៖
2«ព្រះ‌ចេស្តា និង​សេចក្ដី​ស្ញែង​ខ្លាច​នៅ​នឹង​ព្រះ
ព្រះ​អង្គ​ក៏​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ
នៅ​ស្ថាន​ដ៏​ខ្ពស់​របស់​ព្រះ‌អង្គ។
3ឯ​ចំនួន​ពល​ទ័ព​ព្រះ‌អង្គ តើ​នឹង​រាប់​បាន​ឬ?
តើ​មាន​អ្នក​ឯ​ណា​ដែល​ពន្លឺ​ព្រះ‌អង្គ
មិន​រះ​ឡើង​បំភ្លឺ​ដល់​គេ​នោះ?
4ដូច្នេះ ធ្វើ​ដូចម្តេច​ឲ្យ​មនុស្ស
បាន​សុចរិត​នៅ​ចំពោះ​ព្រះ​បាន?
ឬ​ធ្វើ​ដូច​ម្ដេច​ឲ្យ​មនុស្ស
ដែល​កើត​ពី​ស្ត្រី​មក​បាន​បរិសុទ្ធ?
5សូម្បី​តែ​ខែ​ក៏​មិន​ភ្លឺ​ដែរ
ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​ក៏​មិន​ជ្រះ​ថ្លា
នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ផង
6ចំណង់​បើ​មនុស្ស​ដែល​ជា​ដង្កូវ
និង​កូន​មនុស្ស​ដែល​ជា​ដង្កូវ​ដែរ
តើ​នឹង​បាន​យ៉ាង​ណា​ទៅ!»។

ទើបបានជ្រើសរើសហើយ៖

យ៉ូប 25: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល