យ៉ូហាន 4:31-38

យ៉ូហាន 4:31-38 គកស១៦

ខណៈ​នោះ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី សូម​អញ្ជើញ​ពិសា!» ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​មាន​អាហារ​ទទួល​ទាន​ហើយ ជា​អាហារ​ដែល​អ្នក​រាល់​គ្នា​មិន​ស្គាល់»។ ពួក​សិស្ស​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «មាន​អ្នក​ណា​យក​អ្វី​មក​ជូន​លោក​ពិសា​ទេ​ដឹង?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អាហារ​របស់​ខ្ញុំ គឺ​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក និង​បង្ហើយ​កិច្ច‌ការ​របស់​ព្រះ‌អង្គ។ តើ​អ្នក​រាល់​គ្នា​មិន​ថា "នៅ​បួន​ខែ​ទៀត​ដល់​រដូវ​ចម្រូត" ទេ​ឬ? តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​មើល​ទៅ​វាល​ស្រែ​ជុំ​វិញ​អ្នក​ចុះ ស្រូវ​ទុំ​ល្មម​ច្រូត​ហើយ។ អ្នក​ច្រូត​បាន​ទទួល​ប្រាក់​ឈ្នួល ហើយ​កំពុង​ប្រមូល​ផល​សម្រាប់​ជីវិត​អស់​កល្ប​ជា‌និច្ច ដើម្បី​ឲ្យ​អ្នក​ព្រោះ និង​អ្នក​ច្រូត​បាន​អរ​សប្បាយ​ជា​មួយ​គ្នា។ ដ្បិត​ពាក្យ​នេះ​ត្រូវ​ណាស់ ដូច​ពាក្យ​ចាស់​ពោល​ថា៖ "ម្នាក់​ព្រោះ ម្នាក់​ទៀត​ច្រូត"។ ខ្ញុំ​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​ច្រូត​ចម្រូត ដែល​អ្នក​រាល់​គ្នា​មិន​បាន​នឿយ​ហត់ គឺ​អ្នក​ផ្សេង​ទៀត​បាន​នឿយ​ហត់ ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​ផល​ពី​ការ​នឿយ​ហត់​របស់​គេ»។

អាន យ៉ូហាន 4