យ៉ូហាន 3:1-6

យ៉ូហាន 3:1-6 គកស១៦

មាន​បុរស​ម្នាក់​ក្នុង​ពួក​ផារិ‌ស៊ី​ឈ្មោះ​នីកូ‌ដេម លោក​ជា​អ្នក​ដឹក​នាំ​សាសន៍​យូដា។ លោក​មក​ជួប​ព្រះ‌យេស៊ូវ​ទាំង​យប់ ហើយ​ទូល​ថា៖ «រ៉ាប៊ី យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ ដ្បិត​គ្មាន​អ្នក​ណា​អាច​ធ្វើ​ទី​សម្គាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ មាន​តែ​ព្រះ​គង់​ជា​មួយ»។ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅគាត់​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​លោក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ជា​ថ្មី គ្មាន​អ្នក​ណា​អាច​ឃើញ​ព្រះរាជ្យ​របស់​ព្រះ​បាន​ឡើយ»។ លោក​នីកូ‌ដេម​ទូល​ព្រះ‌អង្គ​ថា៖ «ពេល​មនុស្ស​ចាស់​ហើយ ធ្វើ​ដូច​ម្តេច​ឲ្យ​កើត​ម្តង​ទៀត​បាន? តើ​គេ​អាច​ចូល​ទៅ​ក្នុង​ពោះ​ម្តាយ​វិញ ហើយ​កើត​ម្តង​ទៀត​បាន​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ប្រាកដ​មែន ខ្ញុំ​សូម​ជម្រាប​លោក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​ពី​ទឹក និង​ពី​ព្រះ‌វិញ្ញាណ អ្នក​នោះ​មិន​អាច​ចូល​ទៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​បាន​ឡើយ។ អ្វី​ដែល​កើត​ពី​សាច់ នោះ​ជា​សាច់ ហើយ​អ្វី​ដែល​កើត​ពី​ព្រះ‌វិញ្ញាណ នោះ​ជា​វិញ្ញាណ

អាន យ៉ូហាន 3

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 3:1-6