ពេលគេបរិភោគរួចហើយ ព្រះយេស៊ូវមានព្រះបន្ទូលទៅស៊ីម៉ូន-ពេត្រុសថា៖ «ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំជាងអ្នកទាំងនេះឬទេ?» គាត់ទូលឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ចូរឲ្យចំណីកូនចៀមរបស់ខ្ញុំផង!»។ ព្រះអង្គមានព្រះបន្ទូលទៅគាត់ជាលើកទីពីរថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើអ្នកស្រឡាញ់ខ្ញុំឬទេ?» គាត់ទូលឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់ ព្រះអង្គជ្រាបហើយថា ទូលបង្គំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឃ្វាលហ្វូងចៀមរបស់ខ្ញុំផង!»។ ព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា៖ «ស៊ីម៉ូន កូនយ៉ូហានអើយ តើស្រឡាញ់ខ្ញុំមែនឬទេ?» ពេត្រុសមានចិត្តព្រួយ ព្រោះព្រះអង្គមានព្រះបន្ទូលជាលើកទីបីថា «តើអ្នកស្រឡាញ់ខ្ញុំឬទេ?» ដូច្នេះ។ លោកទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបគ្រប់ការទាំងអស់ គឺព្រះអង្គជ្រាបថា ទូលបង្គំស្រឡាញ់ព្រះអង្គហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីហ្វូងចៀមរបស់ខ្ញុំផង!។ ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា កាលអ្នកនៅក្មេងនៅឡើយ អ្នកក្រវាត់ចង្កេះខ្លួនឯង ហើយដើរទៅណាតាមតែចិត្តអ្នកចង់។ លុះពេលអ្នកចាស់ អ្នកនឹងលើកដៃឡើង ហើយមានម្នាក់ទៀតនឹងក្រវាត់ចង្កេះឲ្យអ្នកវិញ ទាំងនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅទៀត»។ (ព្រះយេស៊ូវមានព្រះបន្ទូលដូច្នេះ បង្ហាញពីបែបយ៉ាងណាដែលគាត់ត្រូវស្លាប់ ដើម្បីលើកតម្កើងព្រះ)។ កាលព្រះអង្គមានព្រះបន្ទូលដូច្នោះរួចហើយ ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំចុះ!»។ ពេត្រុសងាកទៅក្រោយ ឃើញសិស្សម្នាក់ ដែលព្រះយេស៊ូវស្រឡាញ់ កំពុងដើរតាម ជាអ្នកដែលផ្អែកលើព្រះឱរាព្រះអង្គ ក្នុងកាលដែលបរិភោគ នៅពេលយប់នោះ ហើយបានទូលសួរថា៖ «ព្រះអម្ចាស់អើយ តើអ្នកណាទៅដែលនឹងបញ្ជូនព្រះអង្គ?» កាលពេត្រុសបានឃើញគាត់ លោកទូលសួរព្រះយេស៊ូវថា៖ «ព្រះអម្ចាស់អើយ តើអ្នកនោះនឹងទៅជាយ៉ាងណា?» ព្រះយេស៊ូវមានបន្ទូលឆ្លើយទៅគាត់ថា៖ «ប្រសិនបើខ្ញុំចង់ឲ្យអ្នកនោះរស់នៅ រហូតដល់ខ្ញុំត្រឡប់មកវិញ តើអំពល់អ្វីដល់អ្នក? ចូរមកតាមខ្ញុំ!»។
អាន យ៉ូហាន 21
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 21:15-22
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ