យ៉ូហាន 14:4-7

យ៉ូហាន 14:4-7 គកស១៦

អ្នក​រាល់​គ្នា​ស្គាល់​ផ្លូវ​ទៅ​កន្លែង​ដែល​ខ្ញុំ​ទៅ​នោះ​ហើយ»។ ថូម៉ាស​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​មិន​ដឹង​ថា​ព្រះ‌អង្គ​យាង​ទៅ​ឯ​ណា​ទេ ធ្វើ​ដូច​ម្តេច​ឲ្យ​យើង​ខ្ញុំ​ស្គាល់​ផ្លូវ​ទៅ​បាន?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ខ្ញុំ​ជា​ផ្លូវ ជា​សេចក្តី​ពិត និង​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះ‌វរបិតា​បាន​ឡើយ។ បើ​អ្នក​រាល់​គ្នា​ស្គាល់​ខ្ញុំ​ហើយ អ្នក​រាល់​គ្នា​ក៏​ស្គាល់​ព្រះ‌វរបិតា​ដែរ ពី​ឥឡូវ​នេះ​ទៅ អ្នក​រាល់​គ្នា​ក៏​ស្គាល់ ហើយ​បាន​ឃើញ​ព្រះ‌អង្គ​ទៀត​ផង»។

អាន យ៉ូហាន 14