យ៉ូហាន 14:23-29

យ៉ូហាន 14:23-29 គកស១៦

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «បើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​កាន់​តាម​ពាក្យ​ខ្ញុំ ព្រះ‌វរបិតា​ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ ហើយ​យើង​នឹង​មក​រក​អ្នក​នោះ ក៏​នឹង​តាំង​ទី​លំនៅ​ជា​មួយ​អ្នក​នោះ​ដែរ។ អ្នក​ណា​ដែល​មិន​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​កាន់​តាម​ពាក្យ​ខ្ញុំ​ឡើយ ហើយ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ឮ នោះ​មិន​មែន​ជា​ពាក្យរបស់​ខ្ញុំទេ គឺ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌វរបិតា ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះវិញ។ ខ្ញុំ​បាន​ប្រាប់​សេចក្ដី​ទាំង​នេះដល់​អ្នក​រាល់​គ្នា ក្នុង​កាល​ដែល​ខ្ញុំ​នៅ​ជា​មួយ​គ្នា​នៅ​ឡើយ។ ប៉ុន្តែ ព្រះ​ដ៏​ជា​ជំនួយ គឺ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ‌វរបិតា​នឹង​ចាត់​មក​ក្នុង​នាម​ខ្ញុំ ទ្រង់​នឹង​បង្រៀន​សេចក្ដី​ទាំង​អស់​ដល់​អ្នក​រាល់​គ្នា ហើយ​រំឭក​អស់ទាំង​អ្វីៗ​ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ផង។ ខ្ញុំ​ទុក​សេចក្តី​សុខ​សាន្ត​ឲ្យ​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​ដូច​មនុស្ស​លោក​ឲ្យ​ទេ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ខ្លាច​ឡើយ។ អ្នក​រាល់​គ្នា​បាន​ឮ​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​ថា "ខ្ញុំ​នឹង​ចេញ​ទៅ ហើយ​ខ្ញុំ​នឹង​មក​រក​អ្នក​រាល់​គ្នា​វិញ"។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ អ្នក​ត្រូវ​មាន​អំណរ​ឡើង ដោយ​ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌វរបិតា ដ្បិត​ព្រះ‌វរបិតា​ធំ​លើស​ជាង​ខ្ញុំ។ ឥឡូវ​នេះ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា មុន​ហេតុ‌ការណ៍​នោះ​កើត​ឡើង ដើម្បី​កាល​ណា​ហេតុ‌ការណ៍​នោះ​កើត​ឡើង អ្នក​រាល់​គ្នា​នឹង​ជឿ។

អាន យ៉ូហាន 14

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 14:23-29