យ៉ូហាន 14:15-20

យ៉ូហាន 14:15-20 គកស១៦

«បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះ‌វរបិតា ហើយ​ព្រះ‌អង្គ​នឹង​ប្រទាន​ព្រះ​ជា​ជំនួយ​មួយ​អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់​នៅ​ជា​មួយ​ជា​រៀង​រហូត គឺ​ជា​ព្រះ‌វិញ្ញាណ​នៃ​សេចក្តី​ពិត ដែល​លោកីយ៍​ទទួល​មិន​បាន ព្រោះ​មិន​ឃើញ ក៏​មិន​ស្គាល់​ព្រះ‌អង្គ​ផង តែ​អ្នក​រាល់​គ្នា​ស្គាល់ ដ្បិត​ព្រះ‌អង្គ​គង់​ជា​មួយ ហើយ​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា។ ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ឡើយ ខ្ញុំ​នឹង​មក​រក​អ្នក​រាល់​គ្នា​វិញ។ បន្តិច​ទៀត មនុស្ស​លោក​នឹង​លែង​ឃើញ​ខ្ញុំ តែ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ ដោយ​ព្រោះ​ខ្ញុំ​រស់ អ្នក​រាល់​គ្នា​ក៏​នឹង​រស់​ដែរ។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា ខ្ញុំ​នៅ​ក្នុង​ព្រះ‌វរបិតា​របស់​ខ្ញុំ អ្នក​រាល់​គ្នា​នៅ​ក្នុង​ខ្ញុំ ហើយ​ខ្ញុំ​នៅ​ក្នុង​អ្នក​រាល់​គ្នា។

អាន យ៉ូហាន 14

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 14:15-20