«ឥឡូវនេះ ខ្ញុំមានចិត្តតប់ប្រមល់ខ្លាំងណាស់ តើត្រូវឲ្យខ្ញុំទូលដូចម្តេច? ឱព្រះវរបិតាអើយ សូមសង្គ្រោះទូលបង្គំ ឲ្យរួចពីពេលនេះផង ប៉ុន្តែ នេះជាហេតុដែលទូលបង្គំត្រូវមកនៅពេលនេះ។ ឱព្រះវរបិតាអើយ សូមតម្កើងព្រះនាមព្រះអង្គឡើង »។ ពេលនោះ ស្រាប់តែមានឮសំឡេងពីលើមេឃថា៖ «យើងបានតម្កើងឡើងហើយ ក៏នឹងតម្កើងឡើងទៀតដែរ»។ បណ្តាជនដែលឈរនៅទីនោះបានឮ ហើយនិយាយថា នេះជាសំឡេងផ្គរលាន់។ ខ្លះទៀតថា «ទេវតានិយាយមកកាន់ព្រះអង្គ»។ ព្រះយេស៊ូវឆ្លើយថា៖ «សំឡេងនេះបន្លឺឡើងសម្រាប់អ្នករាល់គ្នា មិនមែនសម្រាប់ខ្ញុំទេ។ ឥឡូវនេះ ជាពេលកាត់ទោសពិភពលោកនេះហើយ ហើយចៅហ្វាយរបស់ពិភពលោកនេះនឹងត្រូវបោះចោលទៅក្រៅ។ ឯខ្ញុំ ប្រសិនបើខ្ញុំត្រូវលើកពីដីឡើង នោះខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីបង្ហាញពីព្រះអង្គត្រូវសុគតជាយ៉ាងណា។
អាន យ៉ូហាន 12
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 12:27-33
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ