ពេលនោះ ព្រះយេស៊ូវរំជួលព្រះហឫទ័យម្តងទៀត រួចយាងទៅឯផ្នូរ។ ផ្នូរនោះជារូងភ្នំ មានថ្មមួយបិទសន្ធប់។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ចូរយកថ្មចេញ» តែម៉ាថា ជាបងស្រីរបស់សព ទូលថា៖ «ព្រះអម្ចាស់អើយ សពនេះធុំក្លិនអាក្រក់ ព្រោះស្លាប់បួនថ្ងៃមកហើយ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «តើខ្ញុំមិនបានប្រាប់នាងថា ប្រសិនបើនាងជឿ នោះនាងនឹងឃើញសិរីល្អនៃព្រះទេឬ?» ដូច្នេះ គេក៏យកថ្មចេញ រួចព្រះយេស៊ូវងើបព្រះនេត្រទៅលើ ទូលថា៖ «ឱព្រះវរបិតាអើយ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទ្រង់ព្រះសណ្ដាប់ទូលបង្គំ។ ទូលបង្គំដឹងថា ព្រះអង្គទ្រង់ព្រះសណ្ដាប់ទូលបង្គំជានិច្ច តែដែលទូលបង្គំទូលដូច្នេះ គឺដោយព្រោះតែបណ្តាជនដែលឈរនៅទីនេះ ដើម្បីឲ្យគេជឿថា ព្រះអង្គបានចាត់ទូលបង្គំឲ្យមកមែន»។ ពេលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ ទ្រង់បន្លឺព្រះសូរសៀងយ៉ាងខ្លាំងថា៖ «ឡាសារអើយ ចេញមក!» អ្នកដែលបានស្លាប់នោះក៏ចេញមក ទាំងមានសំពត់ស្នបរុំជាប់នៅដៃជើង ហើយមានកន្សែងគ្របមុខផង ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «ចូរស្រាយក្រណាត់គាត់ចេញ ហើយឲ្យគាត់ទៅចុះ»។
អាន យ៉ូហាន 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 11:38-44
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ