ពេលព្រះយេស៊ូវយាងទៅដល់ ព្រះអង្គជ្រាបថា ឡាសារនៅក្នុងផ្នូរអស់បួនថ្ងៃហើយ។ ភូមិបេថានីនោះ នៅជិតក្រុងយេរូសាឡិម ប្រហែលជាបីគីឡូម៉ែត្រ ហើយមានពួកសាសន៍យូដាជាច្រើនបានមក ដើម្បីជួយកម្សាន្តទុក្ខនាងម៉ាថា និងម៉ារា ពីដំណើរប្អូនស្លាប់។ ពេលម៉ាថាបានឮថា ព្រះយេស៊ូវយាងមកហើយ នាងចេញទៅទទួលព្រះអង្គ រីឯម៉ារាវិញអង្គុយនៅក្នុងផ្ទះ។ ម៉ាថាទូលព្រះយេស៊ូវថា៖ «ព្រះអម្ចាស់អើយ ប្រសិនបើព្រះអង្គបានគង់នៅទីនេះ ប្អូនខ្ញុំម្ចាស់មិនបានស្លាប់ទេ។ ប៉ុន្តែ សូម្បីតែពេលនេះ ខ្ញុំម្ចាស់ដឹងថា អ្វីដែលព្រះអង្គសូមពីព្រះ ព្រះនឹងប្រទានឲ្យព្រះអង្គជាមិនខាន»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ប្អូននាងនឹងរស់ឡើងវិញ»។ ម៉ាថាទូលព្រះអង្គថា៖ «ខ្ញុំម្ចាស់ដឹងថា នៅថ្ងៃចុងបំផុត កាលណាមនុស្សត្រូវរស់ពីស្លាប់ឡើងវិញ នោះប្អូនខ្ញុំម្ចាស់នឹងរស់ឡើងវិញដែរ»។ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំជាសេចក្តីរស់ឡើងវិញ និងជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ អ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ។ តើនាងជឿសេចក្តីនេះឬទេ?»
អាន យ៉ូហាន 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 11:17-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ