មានបុរសម្នាក់ឈ្មោះយ៉ូហាន ដែលព្រះបានចាត់ឲ្យមក។ លោកបានមកដើម្បីធ្វើបន្ទាល់ពីពន្លឺ ដើម្បីឲ្យមនុស្សទាំងអស់បានជឿ តាមរយៈលោក លោកមិនមែនជាពន្លឺនោះទេ គឺមកគ្រាន់តែធ្វើបន្ទាល់ពីពន្លឺប៉ុណ្ណោះ។ ពន្លឺដ៏ពិតដែលមកក្នុងលោកីយ៍ គឺជាពន្លឺដែលបំភ្លឺដល់មនុស្សទាំងអស់។ ព្រះអង្គបានគង់នៅក្នុងពិភពលោក ហើយពិភពលោកកើតមកដោយសារព្រះអង្គ តែមនុស្សលោកមិនស្គាល់ព្រះអង្គទេ។ ព្រះអង្គបានយាងមកគង់នៅទឹកដីរបស់ព្រះអង្គ តែប្រជារាស្ត្រព្រះអង្គមិនបានទទួលព្រះអង្គឡើយ។ ប៉ុន្តែ អស់អ្នកដែលទទួលព្រះអង្គ គឺអស់អ្នកដែលជឿដល់ព្រះនាមព្រះអង្គ ព្រះអង្គប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ ជាកូនដែលមិនមែនកើតមកពីឈាម ពីប្រាថ្នាខាងរូបសាច់ ឬពីចំណង់របស់មនុស្សឡើយ គឺកើតមកពីព្រះវិញ។ ព្រះបន្ទូលបានត្រឡប់ជាសាច់ឈាម ហើយគង់នៅក្នុងចំណោមយើង យើងបានឃើញសិរីល្អរបស់ព្រះអង្គ គឺជាសិរីល្អនៃព្រះរាជបុត្រាតែមួយ ដែលមកពីព្រះវរបិតា មានពេញដោយព្រះគុណ និងសេចក្តីពិត។ លោកយ៉ូហានបានធ្វើបន្ទាល់អំពីព្រះអង្គ ដោយប្រកាសថា៖ «គឺព្រះអង្គនេះហើយ ដែលខ្ញុំប្រាប់ថា៖ "ព្រះអង្គដែលយាងមកក្រោយខ្ញុំ មានឋានៈធំជាងខ្ញុំ ដ្បិតទ្រង់គង់នៅមុនខ្ញុំ"»។ យើងរាល់គ្នាបានទទួលសេចក្តីពោរពេញរបស់ព្រះអង្គ មកពីព្រះអង្គ ជាព្រះគុណថែមលើព្រះគុណ
អាន យ៉ូហាន 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 1:6-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ