យ៉ូហាន 1:43-50

យ៉ូហាន 1:43-50 គកស១៦

លុះ​ស្អែក​ឡើង ព្រះ‌យេស៊ូវ​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​យាង​ទៅ​ស្រុក​កាលី‌ឡេ។ ព្រះ‌អង្គ​បាន​ជួប​ភីលីព ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​មក​តាម​ខ្ញុំ»។ ភីលីព​មក​ពី​ក្រុង​បេត‌សៃ‌ដា ដូច​អន‌ទ្រេ និង​ពេត្រុស​ដែរ។ ភីលីព​បាន​ជួប​ណាថា‌ណែល ហើយ​ប្រាប់​គាត់​ថា៖ «យើង​បាន​ឃើញ​ព្រះ‌អង្គ ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ ហើយ​ពួក​ហោរា​ក៏​បាន​ចែង​ពី​ព្រះ‌អង្គ​ដែរ ព្រះ‌អង្គ​មាន​នាម​ថា យេស៊ូវ​ជា​អ្នក​ស្រុក​ណា‌សារ៉ែត ជា​បុត្រ​របស់​លោក​យ៉ូសែប»។ ណាថា‌ណែល​តប​ទៅ​គាត់​ថា៖ «តើ​មាន​អ្វី​ល្អ អាច​ចេញ​ពី​ណាសា‌រ៉ែត​មក​បាន​ឬ?» ភីលីព​ពោល​ទៅ​គាត់​ថា៖ «ចូរ​មក​មើល​ចុះ!»។ កាល​ព្រះ‌យេស៊ូវ​ទត​ឃើញ​ណាថា‌ណែល​ដើរ​សំដៅ​មក​រក​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​អំពី​គាត់​ថា៖ «អ្នក​នេះ​ជា​សាសន៍​អ៊ីស្រា‌អែល​ពិត​មែន គាត់​គ្មាន​ពុត​ត្បុត​អ្វី​សោះ!» ណាថា‌ណែល​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «តើ​លោក​ស្គាល់​ខ្ញុំ​ពី​អង្កាល់?» ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា មុន​ភីលីព​ហៅ​អ្នក​ទៅ​ទៀត»។ ណាថា‌ណែល​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី លោក​ពិត​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ! លោក​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល​មែន!» ព្រះ‌យេស៊ូវ​មាន​ព្រះ​បន្ទូល​ឆ្លើយ​ថា៖ «ដោយ​ព្រោះ​តែ​ខ្ញុំ​បាន​ប្រាប់​អ្នក​ថា ខ្ញុំ​បាន​ឃើញ​អ្នក​នៅ​ក្រោម​ដើម​ល្វា​នោះ បាន​ជា​អ្នក​ជឿ​ឬ? អ្នក​នឹង​ឃើញ​ការ​ធំ​វិសេស​លើស​ជាង​នេះ​ទៅ​ទៀត»។

អាន យ៉ូហាន 1