លុះស្អែកឡើង ព្រះយេស៊ូវសព្វព្រះហឫទ័យចង់យាងទៅស្រុកកាលីឡេ។ ព្រះអង្គបានជួបភីលីព ហើយមានព្រះបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ ភីលីពមកពីក្រុងបេតសៃដា ដូចអនទ្រេ និងពេត្រុសដែរ។ ភីលីពបានជួបណាថាណែល ហើយប្រាប់គាត់ថា៖ «យើងបានឃើញព្រះអង្គ ដែលលោកម៉ូសេបានចែងទុកក្នុងក្រឹត្យវិន័យ ហើយពួកហោរាក៏បានចែងពីព្រះអង្គដែរ ព្រះអង្គមាននាមថា យេស៊ូវជាអ្នកស្រុកណាសារ៉ែត ជាបុត្ររបស់លោកយ៉ូសែប»។ ណាថាណែលតបទៅគាត់ថា៖ «តើមានអ្វីល្អ អាចចេញពីណាសារ៉ែតមកបានឬ?» ភីលីពពោលទៅគាត់ថា៖ «ចូរមកមើលចុះ!»។ កាលព្រះយេស៊ូវទតឃើញណាថាណែលដើរសំដៅមករកព្រះអង្គ ព្រះអង្គមានព្រះបន្ទូលអំពីគាត់ថា៖ «អ្នកនេះជាសាសន៍អ៊ីស្រាអែលពិតមែន គាត់គ្មានពុតត្បុតអ្វីសោះ!» ណាថាណែលទូលសួរព្រះអង្គថា៖ «តើលោកស្គាល់ខ្ញុំពីអង្កាល់?» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ខ្ញុំបានឃើញអ្នកនៅក្រោមដើមល្វា មុនភីលីពហៅអ្នកទៅទៀត»។ ណាថាណែលទូលព្រះអង្គថា៖ «រ៉ាប៊ី លោកពិតជាព្រះរាជបុត្រារបស់ព្រះ! លោកជាស្តេចនៃសាសន៍អ៊ីស្រាអែលមែន!» ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ដោយព្រោះតែខ្ញុំបានប្រាប់អ្នកថា ខ្ញុំបានឃើញអ្នកនៅក្រោមដើមល្វានោះ បានជាអ្នកជឿឬ? អ្នកនឹងឃើញការធំវិសេសលើសជាងនេះទៅទៀត»។
អាន យ៉ូហាន 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូហាន 1:43-50
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ