យ៉ូហាន 1:35-39

យ៉ូហាន 1:35-39 គកស១៦

លុះ​ស្អែក​ឡើង​ទៀត លោក​យ៉ូហាន​ឈរ​ជា​មួយ​សិស្ស​របស់​លោក​ពីរ​នាក់ ហើយ​ពេល​លោក​តាម​មើល​ព្រះ‌យេស៊ូវ​យាង​កាត់​តាម​នោះ លោក​ពោល​ឡើង​ថា៖ «ន៎ុះន៏ កូន​ចៀម​របស់​ព្រះ!» សិស្ស​ទាំង​ពីរ​នាក់​បាន​ឮ​ពាក្យ​នេះ គេ​ក៏​ដើរ​តាម​ព្រះ‌យេស៊ូវ​ទៅ។ ពេល​ព្រះ‌យេស៊ូវ​ងាក​មក​ឃើញ​អ្នក​ទាំង​ពីរ​កំពុង​ដើរ​តាម ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​មក​រក​អ្វី?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី (ដែល​ប្រែ​ថា លោក​គ្រូ) តើ​លោក​នៅ​ឯ​ណា?» ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​មក​មើល​ចុះ!» គេ​ក៏​ទៅ ឃើញ​កន្លែង​ដែល​ព្រះ‌អង្គ​គង់​នៅ ហើយ​គេ​នៅ​ជា​មួយ​ព្រះ‌អង្គ​នៅ​ថ្ងៃ​នោះ។ ពេល​នោះ ប្រហែល​ជា​ម៉ោង​បួន​រសៀល។

អាន យ៉ូហាន 1