យេរេមា 3:13-14

យេរេមា 3:13-14 គកស១៦

អ្នក​គ្រាន់​តែ​ទទួល​ព្រម​ថា អ្នក​មាន​អំពើ​ទុច្ចរិត​មែន ដោយ​បាន​រំលង​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​បាន​ចែក​អំពើ​គោរព​របស់​អ្នក ឲ្យ​សុស‌សាយ​ទៅ​ដល់​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន នៅ​ក្រោម​ដើម​ឈើ​ខៀវ​ខ្ចី​ផង តែ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​យើង​សោះ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ពួក​ក្មេងៗ​ដែល​រា​ថយ​អើយ ចូរ​វិល​មក​វិញ​ចុះ ដ្បិត​យើង​ជា​ប្ដី​ដល់​អ្នក​រាល់​គ្នា​ហើយ យើង​នឹង​យក​អ្នក​រាល់​គ្នា ម្នាក់​ពី​ក្រុងមួយ ហើយ​ពីរ​នាក់​ពី​កុល‌សម្ព័ន្ធ​មួយ នាំ​ត្រឡប់​ទៅ​ក្រុង​ស៊ីយ៉ូន​វិញ។

អាន យេរេមា 3