អេសាយ 53:1-5

អេសាយ 53:1-5 គកស១៦

តើ​មាន​អ្នក​ណា​បាន​ជឿ​ដំណឹង​ដែល​យើង​ប្រាប់? ហើយ​តើអ្នក​ណា​បាន​ឃើញ​ព្រះ‌ពាហុ នៃ​ព្រះ‌យេហូវ៉ា​បាន​សម្ដែង? ដ្បិត​ព្រះ‌អង្គ​បាន​ចម្រើន​ធំ​ឡើង​នៅ​ចំពោះ​ព្រះ‌អង្គ ដូច​ជា​លំពង់​ទន់​ខ្ចី ហើយ​ដូច​ជា​ឫស​ដែល​ពន្លក​ចេញ​ពី​ដី​ហួត‌ហែង ព្រះ‌អង្គ​ឥត​មាន​ទ្រង់‌ទ្រាយ​ល្អ ឬ​សណ្ឋាន​រុងរឿង​ទេ ហើយ​កាល​យើង​បាន​មើល​ព្រះ‌អង្គ នោះ​ក៏​គ្មាន​ភាព​លម្អ​ណា ដែល​ឲ្យ​យើង​រីក‌រាយ​ចិត្ត​ដែរ។ ព្រះ‌អង្គ​ត្រូវ​គេ​មើល‌ងាយ ហើយ​ត្រូវ​មនុស្ស​បោះ‌បង់​ចោល ព្រះ‌អង្គ​ជា​មនុស្ស​មាន​ទុក្ខព្រួយ ហើយ​ទទួល​រង​ជំងឺ​រោគា ដូច​ជា​អ្នក​ដែល​មនុស្ស​គេច​មុខ​ចេញ ព្រះ‌អង្គ​ត្រូវ​គេ​មើល‌ងាយ ហើយ​យើង​មិន​បាន​រាប់‌អាន​ព្រះ‌អង្គ​សោះ។ ព្រះ‌អង្គ​បាន​ទ្រាំ‌ទ្រ រង​អស់​ទាំង​សេចក្ដី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្ដី​ទុក្ខ​ព្រួយ​របស់​យើង​ពិត ប៉ុន្តែ យើង​រាល់​គ្នា​បាន​រាប់​ព្រះ‌អង្គ​ទុក​ជា​អ្នក​មាន​ទោស​វិញ គឺ​ជា​អ្នក​ដែល​ព្រះ​បាន​វាយ ជា​អ្នក​ដែល​រង​វេទនា។ ប៉ុន្តែ ព្រះ‌អង្គ​ត្រូវ​របួស ដោយ​ព្រោះ​អំពើ​រំលង​របស់​យើង ក៏​ត្រូវ​វាយ​ជាំ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​យើង​ទេ ឯ​ការ​វាយ​ផ្ចាល​ដែល​នាំ​ឲ្យ​យើង​បាន​ជា​មេត្រី នោះ​បាន​ធ្លាក់​ទៅ​លើ​ព្រះ‌អង្គ ហើយ​យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយ‌សារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់។

អាន អេសាយ 53