អេសាយ 52:7-10

អេសាយ 52:7-10 គកស១៦

ល្អ​ណាស់​ហ្ន៎ គឺ​ជើង​អ្នក​នោះ​ដែល​ដើរ​លើ​ភ្នំ ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក ហើយ​ប្រកាស​ប្រាប់​ពី​សេចក្ដី​មេត្រី ជា​អ្នក​ដែល​នាំ​ដំណឹង​ល្អ​ពី​ការ​ប្រសើរ​មក ហើយ​ថ្លែង​ប្រាប់​ពី​សេចក្ដី​សង្គ្រោះ គឺ​ជា​អ្នក​ដែល​ពោល​ដល់​ក្រុង​ស៊ីយ៉ូន​ថា ព្រះ​នៃ​អ្នក​ព្រះ‌អង្គ​សោយ‌រាជ្យ។ មាន​ឮ​សំឡេង​ពួក​ចាំ​យាម​របស់​អ្នក គេ​បន្លឺ​ឡើង​ច្រៀង​ជា‌មួយ​គ្នា ដ្បិត​គេ​នឹង​ឃើញ​ដោយ​ភ្នែក​របស់​ខ្លួន​គេ ក្នុង​កាល​ដែល​ព្រះ‌យេហូវ៉ា​យាង​មក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ។ អស់​ទាំង​ទី​ខូច‌បង់​នៃ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ធ្លាយ​ចេញ​ដោយ​អំណរ ចូរ​ច្រៀង​ជា‌មួយ​គ្នា​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​កម្សាន្ត​ទុក្ខ​របស់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ក៏​បាន​ប្រោស​លោះ​ក្រុង​យេរូ‌សាឡិម​ហើយ ព្រះ‌យេហូវ៉ា​បាន​លាត់​ព្រះ‌ពាហុ​បរិសុទ្ធ​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់​សាសន៍ ហើយ​ដល់​ចុង​ផែនដី បាន​ឃើញ​សេចក្ដី​សង្គ្រោះ របស់​ព្រះ​នៃ​យើង​រាល់​គ្នា។

អាន អេសាយ 52

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ