ល្អណាស់ហ្ន៎ គឺជើងអ្នកនោះដែលដើរលើភ្នំ ជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ គឺជាអ្នកដែលពោលដល់ក្រុងស៊ីយ៉ូនថា ព្រះនៃអ្នកព្រះអង្គសោយរាជ្យ។ មានឮសំឡេងពួកចាំយាមរបស់អ្នក គេបន្លឺឡើងច្រៀងជាមួយគ្នា ដ្បិតគេនឹងឃើញដោយភ្នែករបស់ខ្លួនគេ ក្នុងកាលដែលព្រះយេហូវ៉ាយាងមកឯក្រុងស៊ីយ៉ូនវិញ។ អស់ទាំងទីខូចបង់នៃក្រុងយេរូសាឡិមអើយ ចូរធ្លាយចេញដោយអំណរ ចូរច្រៀងជាមួយគ្នាចុះ ដ្បិតព្រះយេហូវ៉ាបានកម្សាន្តទុក្ខរបស់ប្រជារាស្ត្រព្រះអង្គ ក៏បានប្រោសលោះក្រុងយេរូសាឡិមហើយ ព្រះយេហូវ៉ាបានលាត់ព្រះពាហុបរិសុទ្ធរបស់ព្រះអង្គ នៅចំពោះមុខមនុស្សគ្រប់សាសន៍ ហើយដល់ចុងផែនដី បានឃើញសេចក្ដីសង្គ្រោះ របស់ព្រះនៃយើងរាល់គ្នា។
អាន អេសាយ 52
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 52:7-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ