ហូសេ 10:1-4

ហូសេ 10:1-4 គកស១៦

អ៊ីស្រា‌អែល​ជា​ដើម​ទំពាំង‌បាយ‌ជូរ ដុះ​ទ្រុប‌ទ្រុល​ដែល​មាន​ផ្លែ។ គេ​មាន​ផល​កាន់​តែ​ច្រើន​ឡើង​យ៉ាង​ណា គេ​ក៏​សង់​អាសនា​របស់​ខ្លួន កាន់​តែ​ច្រើន​ឡើង​យ៉ាង​នោះ​ដែរ ហើយ​ស្រុក​របស់​គេ​ចម្រើន​ឡើង​យ៉ាង​ណា គេ​ក៏​តុប​តែង​បង្គោល​គោរព​របស់​គេ ឲ្យ​កាន់​តែ​ល្អ​ឡើង​យ៉ាង​នោះ​ដែរ។ គេ​មាន​ចិត្ត​មិន​ទៀង​ត្រង់ ឥឡូវ​នេះ គេ​ត្រូវ​តែទទួល​ទោស ព្រះ​យេហូវ៉ា​នឹងផ្តួល​រំលំ​អាសនា​របស់​គេ ហើយ​បំផ្លាញ​បង្គោល​គោរព​របស់​គេ។ ឥឡូវ​នេះ គេ​នឹង​ពោល​ថា៖ «យើង​គ្មាន​ស្តេច​ទេ ដ្បិត​យើង​មិន​បាន​កោត​ខ្លាច​ព្រះ‌យេហូវ៉ា តែ​បើ​មាន​ស្តេច​វិញ តើ​ស្ដេច​អាច​ជួយ​អ្វី​ដល់​យើង​បាន?» គេ​ពោល​ចេញ​តែ​ពាក្យឥត​បាន​ការ គេ​ស្បថ​កុហក​ក្នុង​ការ​តាំង​សញ្ញា​នឹង​គ្នា ហេតុ​នេះ​ហើយ​ការ​វិនិច្ឆ័យ​ក៏​ដុះ​ពន្លក​ឡើង ដូច​តិណ​ជាតិ​មាន​ជាតិ​ពុល ដុះ​តាម​គន្លង​ដែល​គេ​ភ្ជួរ​ក្នុង​ចម្ការ។

អាន ហូសេ 10