ហេព្រើរ 7:1-6

ហេព្រើរ 7:1-6 គកស១៦

លោក​ម៉ិលគី‌ស្សាដែក ជា​ស្តេច​ក្រុង​សាឡិម និង​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត បាន​ជួប​លោក​អ័ប្រា‌ហាំ ក្រោយ​ពី​បាន​បំផ្លាញ​ពួក​ស្តេច​នា​នា ហើយ​ក៏​បាន​ជូន​ពរ​លោក លោក​អ័ប្រា‌ហាំ​បាន​យក​ចំណែក​មួយ​ភាគ​ដប់ ពី​អ្វីៗ​ទាំង​អស់​មក​ជូន​លោក​ម៉ិល​គីស្សាដែក។ នាម​របស់​ស្តេចអង្គ​នោះ ដំបូង​មាន​ន័យ​ថា «ស្តេច​នៃ​សេចក្តី​សុចរិត» រួច​មក លោក​ជា​ស្តេច​ក្រុង​សាឡិម ដែល​មាន​ន័យ​ថា «ស្តេច​នៃ​សេចក្តី​សុខ​សាន្ត»។ លោក​គ្មាន​មាតា‌បិតា គ្មាន​ពង្សា‌វតារ ក៏​គ្មាន​ដើម​កំណើត ឬ​ចុង​បញ្ចប់​ឡើយ គឺ​មាន​ភាព​ដូច​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ហើយ​នៅ​ជា​សង្ឃ​រហូត​តទៅ។ ចូរ​ពិចារណា​មើល​ពី​ស្តេច​អង្គ​នេះ ដែល​មាន​ឋានៈ​ធំយ៉ា​ង​ណា បាន​ជា​លោក​អ័ប្រា‌ហាំ ជា​បុព្វ‌បុរស​របស់​យើង បាន​ថ្វាយ​មួយ​ភាគ​ដប់ ពី​អ្វីៗ​ដែល​លោក​រឹប​អូស​បាន។ រីឯ​ពួក​កូន​ចៅ​លេវី ដែល​ទទួល​ការ‌ងារ​ជា​សង្ឃ គេ​បាន​ទទួល​បញ្ជា​តាម​ក្រឹត្យ‌វិន័យ ឲ្យ​ហូត​យក​មួយ​ភាគ​ដប់​ពី​ប្រជា‌ជន គឺ​ពី​ពួក​បង‌ប្អូន​របស់​គេ ទោះ​បើ​អ្នក​ទាំង​នោះ​ជា​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ​ដូច​គ្នា​ក៏​ដោយ។ ប៉ុន្ដែ លោក​ម៉ិលគី‌ស្សាដែក​នេះ ដែល​មិន​ជា​ប់​សាច់​ញាតិ​អ្វី​នឹង​គេ លោក​បាន​ទទួល​ចំណែក​មួយ​ភាគ​ដប់ពី​លោក​អ័ប្រា‌ហាំ ហើយ​ក៏​ឲ្យ​ពរ​ដល់​លោក ដែល​បាន​ទទួល​សេចក្តី​សន្យា។

អាន ហេព្រើរ 7