ហេព្រើរ 1:1-3

ហេព្រើរ 1:1-3 គកស១៦

កាល​ពី​ដើម ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​បុព្វ‌បុរស​របស់​យើង ជា​ច្រើន​ដង​ច្រើន​បែប ដោយ​ពួក​ហោរា ប៉ុន្តែ នៅ​គ្រា​ក្រោយ​បង្អស់​នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង ដោយ​សារ​ព្រះ‌រាជ​បុត្រា​វិញ ដែល​ព្រះ‌អង្គ​បាន​តម្រូវ​ឲ្យ​បាន​គ្រប់​គ្រង​របស់​ទាំង​អស់ ទុក​ជា​មត៌ក ព្រម​ទាំង​បង្កើត​ពិភព‌លោក តាម​រយៈ​ព្រះ‌រាជ‌បុត្រា​នោះ​ដែរ។ ព្រះ‌អង្គ​ជា​រស្មី​ភ្លឺ​នៃ​សិរីល្អ​របស់​ព្រះ និង​ជា​រូប‌ភាព​អង្គ​ព្រះ​សុទ្ធ​សាធ ហើយ​ព្រះ‌អង្គ​ទ្រ‌ទ្រង់​អ្វីៗ​ទាំង​អស់ ដោយ​សារ​ព្រះ‌បន្ទូល​ដ៏​មាន​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។ ក្រោយ​ពី​បាន​ជម្រះ​អំពើ​បាប​របស់​យើង​រួច​ហើយ ព្រះ‌អង្គ​ក៏​គង់​នៅ​ខាង​ស្តាំ​ព្រះ​ដ៏​មាន​តេជា‌នុភាព​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់

អាន ហេព្រើរ 1

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ហេព្រើរ 1:1-3