លោកុ‌ប្បត្តិ 45:4-9

លោកុ‌ប្បត្តិ 45:4-9 គកស១៦

លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​បង‌ប្អូន​របស់​លោក​ថា៖ «សូម​មក​ជិត​ខ្ញុំ​មក៍» គេ​ក៏​ចូល​ទៅ​ជិត។ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប ជា​ប្អូន​របស់​បងៗ ដែល​បងៗ​បាន​លក់ឲ្យ​គេ​នៅ​ស្រុក​អេស៊ីព្ទ​នេះ។ ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ ឬ​តូច​ចិត្ត​ដោយ​បាន​លក់​ខ្ញុំ​មក​ទី​នេះ​ឡើយ ដ្បិត​គឺ​ព្រះ​ទេ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក​មុន ដើម្បី​រក្សា​ជីវិត​បងៗ។ ដ្បិត​មើល៍! មាន​អំណត់​នៅ​ក្នុង​ស្រុក​ពីរ​ឆ្នាំ​នេះ​ហើយ ក៏​ត្រូវ​មាន​ប្រាំ​ឆ្នាំ​ទៀត ដែល​នឹង​គ្មាន​អ្នក​ណា​ភ្ជួរ​រាស់ ឬ​ច្រូត​កាត់​អ្វី​ឡើយ។ ព្រះ‌ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន ដើម្បី​រក្សា​ជីវិត​បងៗ​ឲ្យ​បាន​សល់​នៅ​លើ​ផែន‌ដី និង​រក្សា​មនុស្ស​ជា​ច្រើន​ឲ្យ​មាន​ជីវិត​រស់​នៅ។ ដូច្នេះ មិន​មែន​បងៗ​ទេ គឺ​ព្រះ​វិញ​ទេ​តើ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ទី​នេះ ព្រះ‌អង្គ​បាន​តាំង​ខ្ញុំ​ជា​ឪពុក​ដល់​ផា​រ៉ោន ជា​ម្ចាស់​លើ​ដំណាក់​ទាំង​មូល​របស់​ស្ដេច និង​ជា​អ្នក​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល។ សូម​បងៗ​ប្រញាប់​ទៅ​ជួប​ឪពុក​របស់​ខ្ញុំ ហើយ​ជម្រាប​លោក​ថា "យ៉ូសែប​ជា​កូន​របស់​លោក​ឪពុក​ផ្តាំ​មក​ដូច្នេះ​ថា ព្រះ‌ទ្រង់​បាន​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ម្ចាស់​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ដូច្នេះ សូម​អញ្ជើញ​មក​ជួប​កូន កុំ​បង្អង់​ឡើយ