លោកុ‌ប្បត្តិ 41:37-44

លោកុ‌ប្បត្តិ 41:37-44 គកស១៦

ផារ៉ោន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​គម្រោង​ការ​នេះ​ណាស់ ហើយ​មន្ត្រី​ទាំង​អស់​ក៏​ពេញ​ចិត្ត​ដែរ។ ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅកាន់​ពួក​មន្ត្រី​ថា៖ «តើ​យើង​អាច​រក​អ្នក​ណា​ទៀត​ឲ្យ​ដូច​អ្នក​នេះ ដែល​មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ​គង់​នៅ​ជា‌មួយ​បាន?» ដូច្នេះ ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ថា៖ «ព្រះ​បាន​បង្ហាញ​ឲ្យ​លោក​ដឹង​សេចក្ដី​ទាំង​នេះ​ហើយ គ្មាន​អ្នក​ណា​មាន​តម្រិះ​ប្រាជ្ញា​ដូច​ជា​លោក​ទេ។ គឺ​លោក​ហ្នឹង​ហើយ​ដែល​គ្រប់​គ្រង​លើ​ជន​ជាតិ​របស់​យើង ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ទាំង​អស់​នឹង​ធ្វើ​តាម​បញ្ជា​របស់​លោក។ មាន​តែ​បល្ល័ង្ក​រាជ្យ​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​យើង​ធំ​ជាង​លោក»។ រួច​ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ទៀត​ថា៖ «មើល៍! យើង​តែង​តាំង​លោក​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ហើយ»។ ពេល​នោះ ផារ៉ោន​ដោះ​ព្រះ​ទម្រង់​ពី​ព្រះ‌ហស្ត​ទ្រង់ ទៅ​បំពាក់​នៅ​ដៃ​របស់​លោក​យ៉ូសែប ហើយ​យក​សម្លៀក​បំពាក់​ទេស​យ៉ាង​ម៉ដ្ត​មក​បំពាក់​ឲ្យ​លោក ព្រម​ទាំង​បំពាក់​ខ្សែ​មាស​នៅ​ក​របស់​លោក​ទៀត​ផង។ ស្ដេច​ឲ្យ​លោក​ជិះ​រាជ‌រថ​នៅ​បន្ទាប់​ពី​ព្រះ‌អង្គ ហើយ​មាន​គេ​ស្រែក​នៅ​ខាង​មុខ​ថា៖ «ចូរ​ក្រាប​ចុះ!»។ គឺយ៉ាង​នេះ​ឯង​ដែល​ស្ដេច​បាន​តែង​តាំង​ឲ្យ​លោក​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល។ ផារ៉ោន​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​យ៉ូសែប​ទៀត​ថា៖ «យើង​ជា​ផារ៉ោន នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល បើ​គ្មាន​ការ​អនុញ្ញាត​ពី​លោក គ្មាន​អ្នក​ណា​ម្នាក់​នឹង​កម្រើក​ដៃ ឬ​កម្រើក​ជើង​ឡើយ»។