លោកុ‌ប្បត្តិ 32:29-32

លោកុ‌ប្បត្តិ 32:29-32 គកស១៦

លោក​យ៉ាកុប​ក៏​សួរ​បុរស​នោះ​ថា៖ «សូម​មេត្តា​ប្រាប់​ឈ្មោះ​លោក​ឲ្យ​ខ្ញុំ​ស្គាល់​ផង»។ តែ​បុរស​នោះ​តប​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​សួរ​ឈ្មោះ​យើង?» រួច​បុរស​នោះ​ក៏​ឲ្យ​ពរ​លោក​នៅ​ទី​នោះ។ លោក​យ៉ាកុប​ហៅ​កន្លែង​នោះ​ថា "ព្នីអែល" ដោយ​ពោល​ថា៖ «ខ្ញុំ​បាន​ឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​ខ្ញុំ​នៅ​តែ​មាន​ជីវិត​រស់»។ កាល​លោក​ឆ្លង​ព្នីអែល​ផុត​ហើយ នោះ​ថ្ងៃ​បាន​រះ​ឡើង។ លោក​ដើរ​ខ្ញើចៗ ព្រោះ​ថ្លោះ​ត្រគាក។ ហេតុ​នេះ​ហើយ​បាន​ជា​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បរិ‌ភោគ​សាច់​ត្រគាក ដែល​នៅ​ត្រង់​សន្លាក់​ត្រគាក រហូត​ដល់​សព្វ‌ថ្ងៃ ព្រោះ​ព្រះ​បាន​វាយ​ត្រង់​សាច់​សន្លាក់​ត្រគាក​របស់​លោក​យ៉ាកុប។