លោកុ‌ប្បត្តិ 15:2-6

លោកុ‌ប្បត្តិ 15:2-6 គកស១៦

ប៉ុន្ដែ លោក​អាប់​រ៉ាម​ទូល​សួរ​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វី​មក​ទូល‌បង្គំ បើ​ទូល‌បង្គំ​នៅ​តែ​ឥត​មាន​កូន​ដូច្នេះ ហើយ​អ្នក​ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់​លើ​ផ្ទះ​របស់​ទូល‌បង្គំ​នោះ មាន​តែ​អេលា‌ស៊ើរ ជា​អ្នក​ស្រុក​ដាម៉ាស​នេះ​ប៉ុណ្ណោះ?» លោក​អាប់‌រ៉ាម​ក៏​ទូល​ទៀត​ថា៖ «មើល៍! ព្រះ‌អង្គ​មិន​បាន​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​កូន​សោះ ហើយ​បាវ​បម្រើ​ម្នាក់​ដែល​កើត​នៅ​ផ្ទះ​ទូល‌បង្គំ វា​នឹង​ទទួល​មត៌ក​របស់​ទូល‌បង្គំ​ហើយ»។ ប៉ុន្ដែ ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក​ថា៖ «អ្នក​នោះ​មិន​ត្រូវ​ទទួល​មត៌ក​របស់​អ្នក​ទេ គឺ​កូន​ដែល​នឹង​កើត​ចេញ​ពី​អ្នក​វិញ ដែល​ត្រូវ​ទទួល​មត៌ក»។ ព្រះ‌អង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ផ្កាយ​ចុះ ប្រសិន‌បើ​អ្នក​អាច​រាប់​បាន»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​បាន​ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។ លោក​អាប់‌រ៉ាម​ក៏​ជឿ​តាម​ព្រះ‌យេហូវ៉ា ហើយ​ដោយ​សារ​ជំនឿ​របស់​លោក ព្រះ‌អង្គ​បាន​រាប់​លោក​ជា​សុចរិត ។