និក្ខមនំ 6:1-5

និក្ខមនំ 6:1-5 គកស១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ឥឡូវ​នេះ អ្នក​នឹង​ឃើញ​ការ​ដែល​យើង​ធ្វើ​ចំពោះ​ផារ៉ោន ដ្បិត​ដោយ​ដៃ​ដ៏​ខ្លាំង​ពូកែ យើង​នឹង​ឲ្យ​ប្រជា‌រាស្ត្រ​របស់​យើង​ចេញ​ទៅ ហើយ​ដោយ​ដៃដ៏​ខ្លាំង​ពូកែ ផារ៉ោន​នឹង​បណ្តេញ​គេ​ចេញ​ពី​ស្រុក​ទៅ»។ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ទៀត​ថា៖ «យើង​ជា​ព្រះ‌យេហូវ៉ា យើង​បាន​លេច​មក​ឲ្យ​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ស្គាល់​យើង ថា​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ប៉ុន្តែ យើង​មិន​បាន​ឲ្យ​គេ​ស្គាល់​នាម​យើង​ជា "យេហូវ៉ា" ទេ។ យើង​ក៏​បាន​តាំង​សញ្ញា​ជា‌មួយ​គេ​ថា នឹង​ប្រគល់​ស្រុក​កាណាន​ដល់​គេ គឺ​ជា​ស្រុក​ដែល​គេ​បាន​ស្នាក់​នៅ​ដូច​ជា​អ្នក​ដទៃ។ យើង​បាន​ឮ​សំឡេង​ស្រែក​ថ្ងូរ​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​សាសន៍​អេស៊ីព្ទ​ចាប់​ឲ្យ​ធ្វើ​ជា​ទាសករ ហើយ​យើង​បាន​នឹក​ចាំ​សេចក្ដី​សញ្ញា​របស់​យើង។

អាន និក្ខមនំ 6