ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ឥឡូវនេះ អ្នកនឹងឃើញការដែលយើងធ្វើចំពោះផារ៉ោន ដ្បិតដោយដៃដ៏ខ្លាំងពូកែ យើងនឹងឲ្យប្រជារាស្ត្ររបស់យើងចេញទៅ ហើយដោយដៃដ៏ខ្លាំងពូកែ ផារ៉ោននឹងបណ្តេញគេចេញពីស្រុកទៅ»។ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកម៉ូសេទៀតថា៖ «យើងជាព្រះយេហូវ៉ា យើងបានលេចមកឲ្យអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបស្គាល់យើង ថាជាព្រះដ៏មានគ្រប់ព្រះចេស្តា ប៉ុន្តែ យើងមិនបានឲ្យគេស្គាល់នាមយើងជា "យេហូវ៉ា" ទេ។ យើងក៏បានតាំងសញ្ញាជាមួយគេថា នឹងប្រគល់ស្រុកកាណានដល់គេ គឺជាស្រុកដែលគេបានស្នាក់នៅដូចជាអ្នកដទៃ។ យើងបានឮសំឡេងស្រែកថ្ងូររបស់កូនចៅអ៊ីស្រាអែល ដែលសាសន៍អេស៊ីព្ទចាប់ឲ្យធ្វើជាទាសករ ហើយយើងបាននឹកចាំសេចក្ដីសញ្ញារបស់យើង។
អាន និក្ខមនំ 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 6:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ